Thursday, October 27, 2016

អ្នកអស់សង្ឃឹមជាមួយក្រុមហ៊ុន Google Adsense ក៏អាចរកប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែបានដែរ ជាមួយក្រុមហ៊ុនមួយនេះ

សេចក្តីផ្តើម
អ្នករកប្រាក់តាមអនឡាញមួយចំនួនប្រហែលជាអស់សង្ឃឹមជាមួយក្រុមហ៊ុន Google ហើយដោយសារតែវាមានច្បាប់តឹងរឹងពេក ធ្វើអោយអ្នកមានចំណេះដឹងទាបឬល្មមៗក្នុងការធ្វើវេបសាយពិបាកចាប់ដៃគូរដើម្បីរកប្រាក់ជាមួយនិងវា តែសូមកុំបារម្ភ ការរកប្រាក់តាមអនឡាញគឺមានច្រើនវិធីនិងមានច្រើនក្រុមហ៊ុនណាស់ដែលយើងអាចចាប់ដៃគូរជាមួយហើយអាចរកប្រាក់បានរាប់រយរាប់ពាន់ដុល្លារដូចក្រុមហ៊ុន Google Adsense ដែរ។ នៅទីនេះខ្ញុំសូមណែនាំក្រុមហ៊ុនមួយដែលខ្ញុំបានរកប្រាក់ជាមួយវាជាងមួយឆ្នាំមកហើយ នោះគឺក្រុមហ៊ុន Adnow ។

តើAdnowជាអ្វី?
Adnow គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយដូចជាAdsenseដែរ ដោយដំណើរការផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើវេបសាយនិងប្លុកនានា។ ឥឡូវនេះAdnowបានពង្រីកខ្លួនកាន់តែធំ ហើយមានPublishersជាង១៥មឺុននាក់ជុំវិញពិភពលោក​។

ថ្វីត្បិតតែក្រុមហ៊ុននេះមានតម្លៃCPC ថោកជាAdsenseក៏ពិតមែន ប៉ុន្តែហេតុអ្វីបានជាខ្ញុំហ៊ាននិយាយថាយើងអាចរកប្រាក់ពីវាបានរាប់រយរាប់ពាន់ដុល្លារក្នុងមួយខែៗដូចAdsenseដែរ? នោះគឺមកពីAdnowមានចំណុចពិសេសមួយ គឺផ្ទាំងBanner របស់វាមានភាពទាក់ទាញខ្លាំងទៅដល់អ្នកមើល វាមានទម្រង់ជាចលនា ហើយបើសិនជាVisitorស្ថិតនៅក្នុងកម្ពុជា វានឹងបង្ហាញផ្ទាំងពាណិជ្ជកម្មជាអក្សរខ្មែរដែលធ្វើអោយយើងរកចំនួនClick បានច្រើនជាងAdsenseឆ្ងាយណាស់។ 


ជាក់ស្តែងខ្ញុំអាចរកចំនួនClickក្នុងមួយថ្ងៃពី1000 ទៅ 2500Clicks ដែលអាចគិតជាប្រាក់ប្រហែលពី20$ទៅ50$ ខណះAdsense របស់ខ្ញុំរកបានតែពី50ទៅ100 Clicks តែប៉ុណ្ណោះនៅក្នុងវេបសាយតែមួយ។ អ្នកអាចរកបានកាន់តែច្រើនបើសិនជាអ្នកមានTrafficខ្លាំងនៅលើវេបសាយរបស់អ្នក។
ខាងក្រោមគឺទិន្នន័យចំណូលដែលខ្ញុំរកត្រឹមតែ៥ថ្ងៃ គិតចាប់ពីថ្ងៃទី 26-09-2016 ដល់ 30-09-2016។

ការបើកប្រាក់
1.ជម្រើសនៃការបើកប្រាក់
Adnow ផ្តល់អោយអ្នកនូវច្រើនជម្រើសសម្រាប់ធ្វើការបើកប្រាក់ដូចជាតាម Paypal, Wire Transfer, Webmoney, e-Payments តែជម្រើសងាយស្រួល គឺបើកតាមPaypal ដោយភ្ជាប់ជាមួយAccount Payoneer ។បន្ទាប់ពីAdnow ផ្ទេរប្រាក់ចូលទៅAccount Paypalរបស់អ្នកហើយ អ្នកអាចផ្ទេរបន្តចូលទៅAccount Payoneer ហើយអាចបើកប្រាក់តាមរយះMaster Card នៅតាមទូATM នានាគ្រប់ទីកន្លែង។
បើអ្នកមិនទាន់មានAccount Payoneer អ្នកអាចចូលទៅ Registerនៅទីនេះ 

2.ទឹកប្រាក់ទាបបំផុតដែលអាចបើកបាន
អ្នកអាចធ្វើការបើកប្រាក់បាននៅពេលដែលអ្នករកបានចាប់ពី២០ដុល្លារឡើងទៅ។

3.រយះពេលទូទាត់ប្រាក់
Adnow ធ្វើការទូទាត់ប្រាក់អោយអ្នកជារៀងរាល់១សប្តាហ៍ម្តង ហើយត្រូវចំណាយពេលប្រហែល២សប្តាហ៍ដើម្បីដំណើរការសាច់ប្រាក់ចូលទៅក្នុងPaypal Account (ប្រសិនបើអ្នកបើកតាមPaypal) ប៉ុន្តែជាក់ស្តែងត្រឹមតែ ៥ទៅ៧ថ្ងៃ គឺអ្នកអាចនឹងមើលឃើញចំនួនទឹកប្រាក់របស់អ្នកនៅក្នុងPaypalហើយ មិនដល់២សប្តាហ៍ទេ។


ការចាប់ផ្តើមជាមួយAdnow
វាងាយស្រួលក្នុងការApplyបំផុត ហើយមិនតម្រូវអោយអ្នកមានចំណេះដឹងខ្ពស់ខាងវេបសាយឬប្លុកទេទោះជា វេបសាយ ឬប្លុកcopyពីគេ ឬសរសេរអត្ថបទជាអក្សរខ្មែរក៏Applyជាប់ដែរ ហើយទោះបីវេបសាយថ្មីសុទ្ធមិនទាន់មានTraffic ក៏គ្មានបញ្ហាអ្វីដែរ។

ដើម្បីចាប់ផ្តើមជាមួយAdnow លោកអ្នកគ្រាន់តែ ចុចទីនេះដើម្បីចុះឈ្មោះ ដោយSing Up បង្កើតគណនីមួយ ។
បន្ទាប់មកធ្វើការAddវេបសាយរបស់អ្នក ដោយគ្រាន់តែចុចទៅលើបូតុងAdd siteហើយដាក់វេបសាយurlរបស់អ្នកចូលហើយរង់ចាំប្រហែល១ទៅ២ថ្ងៃដើម្បីទទួលបានការApprove ពីក្រុមហ៊ុន។




ជាចុងក្រោយខ្ញុំសូមជូនពរអ្នកដែលរកប្រាក់តាម Online ទាំងអស់ទទួលបានជោគជ័យហើយជួយចែករំលែកចំណេះដឹងថ្មីៗ ល្អៗអំពីការរកប្រាក់តាម Online ដល់កូនខ្មែរដើម្បីកាត់បន្ថយការចំណាកស្រុកទៅធ្វើការអោយគេបែកពីគ្រួសារ។ ការចែករំលែកចំណេះដឹងរបស់បងប្អូនទាំងអស់គ្នាគឺជាការចូលរួមការអភិវឌ្ឍសង្គមជាតិយើង។ សូមអគុណ។


ចូលទៅបន្ត