Thursday, October 27, 2016

អ្នកអស់សង្ឃឹមជាមួយក្រុមហ៊ុន Google Adsense ក៏អាចរកប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែបានដែរ ជាមួយក្រុមហ៊ុនមួយនេះ

សេចក្តីផ្តើម
អ្នករកប្រាក់តាមអនឡាញមួយចំនួនប្រហែលជាអស់សង្ឃឹមជាមួយក្រុមហ៊ុន Google ហើយដោយសារតែវាមានច្បាប់តឹងរឹងពេក ធ្វើអោយអ្នកមានចំណេះដឹងទាបឬល្មមៗក្នុងការធ្វើវេបសាយពិបាកចាប់ដៃគូរដើម្បីរកប្រាក់ជាមួយនិងវា តែសូមកុំបារម្ភ ការរកប្រាក់តាមអនឡាញគឺមានច្រើនវិធីនិងមានច្រើនក្រុមហ៊ុនណាស់ដែលយើងអាចចាប់ដៃគូរជាមួយហើយអាចរកប្រាក់បានរាប់រយរាប់ពាន់ដុល្លារដូចក្រុមហ៊ុន Google Adsense ដែរ។ នៅទីនេះខ្ញុំសូមណែនាំក្រុមហ៊ុនមួយដែលខ្ញុំបានរកប្រាក់ជាមួយវាជាងមួយឆ្នាំមកហើយ នោះគឺក្រុមហ៊ុន Adnow ។

តើAdnowជាអ្វី?
Adnow គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយដូចជាAdsenseដែរ ដោយដំណើរការផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើវេបសាយនិងប្លុកនានា។ ឥឡូវនេះAdnowបានពង្រីកខ្លួនកាន់តែធំ ហើយមានPublishersជាង១៥មឺុននាក់ជុំវិញពិភពលោក​។

ថ្វីត្បិតតែក្រុមហ៊ុននេះមានតម្លៃCPC ថោកជាAdsenseក៏ពិតមែន ប៉ុន្តែហេតុអ្វីបានជាខ្ញុំហ៊ាននិយាយថាយើងអាចរកប្រាក់ពីវាបានរាប់រយរាប់ពាន់ដុល្លារក្នុងមួយខែៗដូចAdsenseដែរ? នោះគឺមកពីAdnowមានចំណុចពិសេសមួយ គឺផ្ទាំងBanner របស់វាមានភាពទាក់ទាញខ្លាំងទៅដល់អ្នកមើល វាមានទម្រង់ជាចលនា ហើយបើសិនជាVisitorស្ថិតនៅក្នុងកម្ពុជា វានឹងបង្ហាញផ្ទាំងពាណិជ្ជកម្មជាអក្សរខ្មែរដែលធ្វើអោយយើងរកចំនួនClick បានច្រើនជាងAdsenseឆ្ងាយណាស់។ 


ជាក់ស្តែងខ្ញុំអាចរកចំនួនClickក្នុងមួយថ្ងៃពី1000 ទៅ 2500Clicks ដែលអាចគិតជាប្រាក់ប្រហែលពី20$ទៅ50$ ខណះAdsense របស់ខ្ញុំរកបានតែពី50ទៅ100 Clicks តែប៉ុណ្ណោះនៅក្នុងវេបសាយតែមួយ។ អ្នកអាចរកបានកាន់តែច្រើនបើសិនជាអ្នកមានTrafficខ្លាំងនៅលើវេបសាយរបស់អ្នក។
ខាងក្រោមគឺទិន្នន័យចំណូលដែលខ្ញុំរកត្រឹមតែ៥ថ្ងៃ គិតចាប់ពីថ្ងៃទី 26-09-2016 ដល់ 30-09-2016។

ការបើកប្រាក់
1.ជម្រើសនៃការបើកប្រាក់
Adnow ផ្តល់អោយអ្នកនូវច្រើនជម្រើសសម្រាប់ធ្វើការបើកប្រាក់ដូចជាតាម Paypal, Wire Transfer, Webmoney, e-Payments តែជម្រើសងាយស្រួល គឺបើកតាមPaypal ដោយភ្ជាប់ជាមួយAccount Payoneer ។បន្ទាប់ពីAdnow ផ្ទេរប្រាក់ចូលទៅAccount Paypalរបស់អ្នកហើយ អ្នកអាចផ្ទេរបន្តចូលទៅAccount Payoneer ហើយអាចបើកប្រាក់តាមរយះMaster Card នៅតាមទូATM នានាគ្រប់ទីកន្លែង។
បើអ្នកមិនទាន់មានAccount Payoneer អ្នកអាចចូលទៅ Registerនៅទីនេះ 

2.ទឹកប្រាក់ទាបបំផុតដែលអាចបើកបាន
អ្នកអាចធ្វើការបើកប្រាក់បាននៅពេលដែលអ្នករកបានចាប់ពី២០ដុល្លារឡើងទៅ។

3.រយះពេលទូទាត់ប្រាក់
Adnow ធ្វើការទូទាត់ប្រាក់អោយអ្នកជារៀងរាល់១សប្តាហ៍ម្តង ហើយត្រូវចំណាយពេលប្រហែល២សប្តាហ៍ដើម្បីដំណើរការសាច់ប្រាក់ចូលទៅក្នុងPaypal Account (ប្រសិនបើអ្នកបើកតាមPaypal) ប៉ុន្តែជាក់ស្តែងត្រឹមតែ ៥ទៅ៧ថ្ងៃ គឺអ្នកអាចនឹងមើលឃើញចំនួនទឹកប្រាក់របស់អ្នកនៅក្នុងPaypalហើយ មិនដល់២សប្តាហ៍ទេ។


ការចាប់ផ្តើមជាមួយAdnow
វាងាយស្រួលក្នុងការApplyបំផុត ហើយមិនតម្រូវអោយអ្នកមានចំណេះដឹងខ្ពស់ខាងវេបសាយឬប្លុកទេទោះជា វេបសាយ ឬប្លុកcopyពីគេ ឬសរសេរអត្ថបទជាអក្សរខ្មែរក៏Applyជាប់ដែរ ហើយទោះបីវេបសាយថ្មីសុទ្ធមិនទាន់មានTraffic ក៏គ្មានបញ្ហាអ្វីដែរ។

ដើម្បីចាប់ផ្តើមជាមួយAdnow លោកអ្នកគ្រាន់តែ ចុចទីនេះដើម្បីចុះឈ្មោះ ដោយSing Up បង្កើតគណនីមួយ ។
បន្ទាប់មកធ្វើការAddវេបសាយរបស់អ្នក ដោយគ្រាន់តែចុចទៅលើបូតុងAdd siteហើយដាក់វេបសាយurlរបស់អ្នកចូលហើយរង់ចាំប្រហែល១ទៅ២ថ្ងៃដើម្បីទទួលបានការApprove ពីក្រុមហ៊ុន។




ជាចុងក្រោយខ្ញុំសូមជូនពរអ្នកដែលរកប្រាក់តាម Online ទាំងអស់ទទួលបានជោគជ័យហើយជួយចែករំលែកចំណេះដឹងថ្មីៗ ល្អៗអំពីការរកប្រាក់តាម Online ដល់កូនខ្មែរដើម្បីកាត់បន្ថយការចំណាកស្រុកទៅធ្វើការអោយគេបែកពីគ្រួសារ។ ការចែករំលែកចំណេះដឹងរបស់បងប្អូនទាំងអស់គ្នាគឺជាការចូលរួមការអភិវឌ្ឍសង្គមជាតិយើង។ សូមអគុណ។


ចូលទៅបន្ត







14 comments:

  1. អាចជួយបង្កេីតគណនីអោយតិចបានអត់?

    ReplyDelete
    Replies
    1. សូមចុចផ្ទាំង Sign Up នៅខាងលើដើម្បីបង្កើតគណនី! អ្នកមិនអាចអោយអ្នកណាម្នាក់ជួយបង្កើតគណនីអោយបានទេព្រោះវាអាចនឹងមិនមានសុវត្ថិភាពដល់គណនីរបស់អ្នក។

      Delete
  2. សួរស្តីបង! ខ្ញុំបានធ្វើតាមបងណែនាំរួចហើយ ហើយក៏បានAdd Site រួចហើយដែរ ហើយក៏បានទទួលបានសារអីុម៉ែលយល់ព្រមហើយដែរ។ប៉ុន្តែពេលខ្ញុំផុសព័តមានផ្សេងៗនៅលើប្លក់ខ្ញុំក៏មានអ្នកមើលរាប់រយអ្នកដែរ ប៉ុន្តែពេលខ្ញុំចូលទៅក្នុងវេបសាយadnow.com ដើម្បីឆែកមើលព័តមានស្តីពីការview នោះបែជាមិនឃើញមានព័តមានអីសោះ តើមកពីខ្ញុំធ្ងើខុសអីឬយ៉ាងណា សូមបងជួយប្រាប់ផង។សូមអរគុណ

    ReplyDelete
    Replies
    1. បន្ទាប់ពីបងបើកAdnowហើយសូមចុចទៅលើពាក្យ STATISTICS នោះវានឹងបង្ហាញរាល់ពត៌មានដូចជា ចំនួនView, click, ctr, ecpm និងចំណូលជាដើម ដោយឡែករាល់ចំនួនទឹកប្រាក់ដែលរកបាន វាupdateរៀងរាល់មួយម៉ោងម្តង ចំណែកView វិញគឺRealt ime ។

      Delete
  3. អរគុណប្អូនដែលបានជួយប្រាប់បង ប៉ុន្តែបងបានចូលទៅកាន់STATISTICSរួចហើយប៉ុន្តែវាអត់មានបង្ហាញអីសោះ ទោះបីបង select site ហើយជ្រើសរើសតាមថ្ងៃជាដើមរួចចុចពាក្យ Update ហើយនៅតែមិនមានបង្ហាញទិន្និយសោះ។តើប្អូនអាចប្រាប់ពីaccount facebook របស់ប្អូនឲ្យបង អេត បន្តិចបានទេ បងចង់ short screen ផ្ញើរជូនប្អូនមើលតិច។អរគុណសម្រាប់សន្តានចិត្តល្អនេះ(ហ្វេសបុកបងជាអក្សរខ្មែរ-អាឡូយ)

    ReplyDelete
    Replies
    1. ខ្ញុំយល់ពីបញ្ហានេះ នៅពេលវេបសាយមានview តិចពេកក៏ជាមូលហេតុមួយដែរ។ viewer រាប់រយនាក់មិនអាចធ្វើអោយយើងរកលុយជាមួយAdnowងាយស្រួលឡើយ។ នៅពេលដែលវេបសាយបងមានរាប់ពាន់viewsហើយ បងនឹងឃើញទឹកប្រាក់ហូចូលAccount ជាបណ្តើរៗ ហើយបើអាចរកបានខ្ទង់មឺុនviewsវិញ បងនឹងអាចរកបានរាប់សិបដុល្លារក្នុងមួយថ្ងៃ។ ដូច្នេះសូមព្យាយាមរកviewអោយបានច្រើនបងនឹងមិនមានបញ្ហាដូចខាងលើទៀតឡើយ។

      Delete
    2. អរគុណប្អូន ការពិតបងស្មានតែថាគេview ប៉ុណ្ណាវានឹងបង្ហាញនៅលើតារាងstatistic ប៉ុណ្ណឹងឲ្យយើងឃើញជាតួរលេខ។ បងនឹងតាមដានបន្តរសិន អរគុណ

      Delete
  4. សួរស្តីប្អូន! បងមានចំងល់មួយទៀត ពេលយើងaddហើយវានឹងដាក់ពាណិជ្ជកម្មលើវេបសាយយើងតើមែនទេ? តែបងដូចមើលមិនឃើញវាដាក់សោះ មកពីអ្វីទៅ? សូមជួយប្រាប់បងផង ហើយបងនៅតែមិនអាចមើលឃើញទិន្ន័យដដែល។អរគុណប្អូន

    ReplyDelete
    Replies
    1. មិនមែនទេបង!​ ពេលយើងadd blog ឬ website ហើយ យើងត្រូវរងចាំការapprove ពីadnow បន្ទាប់ពីapproveហើយ យើងត្រូវយកកូដពីadnow ទៅដាក់ក្នុងwebsite ឬblog ទើបវាចេញផ្ទាំងពាណិជ្ជកម្ម។ យើងក៏អាចយកcodeដាក់ក្នុងវេបសាយមុនការApprove បានដែរ តែមិនទទួលបានទឹកប្រាក់ពីការClick នោះទេរហូតដល់ទទួលបានការapprove។

      Delete
  5. បងហេតុអ្វីបានជា​ពេលconfirm card payoneer ជាមួយpapay វាចេះតែមិន accept អញ្ចឹង ????


    ReplyDelete
    Replies
    1. មុននឹងconfirm card ប្អូនត្រូវconfirm bank ជាមុនសិន

      Delete
  6. ជាដំបូងយើងត្រូវរៀនអំពីកាបង្កើតប្លុកសិន​​​​​​​ vandaអាចសិក្សាវាតាមរយះyoutube ឬក៏មិត្តភក្តិណាដែលចេះ។ វាងាយស្រួលទេ រៀន២ឬ៣ម៉ោងចេះហើយ

    ReplyDelete
  7. សួស្តីបង Admin អរគុណសំរាប់អត្ថបទដ៏ល្អមួយនេះ ខ្ញុំចាប់អារម្មណ៍ការងារសាងប្រាក់ចំណូលតាមអនឡាញនេះណាស់ ត្បិតតែខ្ញុំបានប្រឡូកក្នុងវិស័យនេះជាង១ឆ្នាំក្តីហើយមិនទាន់បានបើកលុយម្តងក៏ដោយ តែខ្ញុំនៅតែមិនបោះបង់វាឡើយ។ ឥឡូវនេះខ្ញុំកំពុងតែរកជាមួយនឹង Adnow ដែរ ទើបតែសាកបានជាងកន្លះខែទេ ឃើញថាមិនស្មុគ្រស្មាញដូច Adsense។ តែនៅបញ្ហាត្រង់ Traffic បន្តិច គឺចំនួន View បានត្រឹមតែ 1k អីទេ ដែលមិនបាន 1$ ផងក្នុង១ថ្ងៃ។

    ប្អូនមានសំនួរខ្លះចង់សួរបងនិងចង់អោយបងជួយចង្អុលបង្ហាញ ព្រោះបងកំពុងតែរកជាមួយ Adnow ស្រាប់។

    1- តើគេដាក់ Code Adnow នៅត្រង់ណា ( នៅក្នុង HTML ឬ Side Bar ) ? តើដាក់ប៉ុន្មានផ្ទាំងក៏មិនអីដែរ?ព្រោះខ្ញុំដាក់ខ្លួនឯង ពេលចុចមើលវាចេញរញ៉េរញ៉ៃណាស់។

    2- ទាក់ទងនឹង Traffic ខ្ញុំសង្កេតឃើញភាគច្រើនគេធ្វើ Video ដាក់តាម Power Editor នៅលើ Facebook ដើម្បីទាញ Traffic ចូល Blog របស់យើង។ ខ្ញុំចង់ដឹងថាតើចំនួន View ដែលបង្ហាញនៅលើ Facebook ដូចគ្នាទៅនឹង View ក្នុង Statistic របស់ Adnow រឺទេ? ព្រោះអីខ្ញុំផុសវីដេអូមួយ នៅលើ Facebook បង្ហាញ 1.5k view ដល់តែទៅមើលក្នុង Statistic របស់ Adnow បាន ត្រឹមជាង 700 view អី។

    3- តើមានគន្លឹះឬវិធីសាស្រ្តយ៉ាងណាដើម្បីរក View បានរាប់មុឺនដូចបង? តើត្រូវជ្រើសរើសព័ត៌មានប្រភេទណាទើបបាន view ច្រើន?


    សំនួររបស់ប្អូនរាងវែងបន្តិច តែសង្ឃឹមថាបងអាចជួយឆ្លើយដោយក្តីអនុគ្រោះ។ ជាចុងក្រោយប្អូនសូមជូនពរបងនិងក្រុមគ្រួសារអោយជួបតែសំណាងល្អ!!!

    ReplyDelete
  8. សួស្តីបង
    ខ្ញំុចង់រៀនពីវិធីរកលុយតាម google adsend ហើយនិង adnow តើបងមានទទួលបង្រៀនអត់? ហើយថ្លៃប៉ុន្មានដែរ?
    លេខទំនាក់ទំនង +821067354455 or +85592133551 or my email: naladysay@gmail.com

    ReplyDelete